អ្នកលក់កាហ្វេលែងពិបាករកទិញកាហ្វេមានគុណភាពល្អទៀតហើយ ក្រុមហ៊ុនផ្តត់ផ្គង់ គ្រាប់កាហ្វេ មានគុណភាពខ្ពស់ មានវត្តមានលើទីផ្សារកម្ពុជាហើយ..

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន យូរ៉ូសប៊ីន អ៊ីមផត អ៊ិចផត ឯ.ក (Uroast Bean Import & Export CO.,LTD)ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៩ ហើយក្រុមហ៊ុន មួយនេះមាននាំចូលគ្រាប់កាហ្វេអារ៉ាបីកា និង រូប៉ូស្តា គុណភាពខ្ពស់ល្អទាំងគ្រាប់កាហ្វេ មិនទាន់លីង និង គ្រាប់កាហ្វេដែលលីងរួចទៅតាមតំរូវការរ​បស់អតិថិជន។ ក្រុមហ៊ុន​ យូរ៉ូស អ៊ីមផត អេចផត បានបើក សម្ពោធជាផ្លូវការកាលពីថ្ងៃទី ១ ខែធ្នូ កន្លងទៅនេះដោយមានការចូលរួមសម្តែងពី តារាល្បី កញ្ញា រ៉េត ស៊ូហ្សណាផងដែរ។ 

លោក​ ម៉េត សុខសាន្ត អគ្គនាយកក្រុមហ៊ុន យូរ៉ូសប៊ីន អ៊ីមផត អ៊ិចផត ឯ.ក (Uroast Bean Import & Export CO.,LTD)បានថ្លែងថាគ្រាប់កាហ្វេដែលបាននាំចូល គឺមាន គុណភាពខ្ពស់លេខ ១ តាមទំហំស្តង់ដា​​ ១៦ និង ១៨ ធ្វើឲ្យរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ ថែមទាំងល្អ សម្រាប់សុខភាពពិតៗ ១០០%។ ទាំងនេះគឺបណ្តាលមកពីការជ្រើសរើសយ៉ាងសម្រិតសម្រាំងក្នុងការ នាំយកនូវគ្រាប់កាហ្វេពីចម្ការកាហ្វេធម្មជាតិនានាទូទាំងពិភពលោក។
លោកបន្តថា “ក្រុមហ៊ុន យូរ៉ូសប៊ីន អ៊ីមផត អ៊ិចផត ឯ.ក (Uroast Bean Import & Export CO.,LTD) មានចែកចាយផលិតផលគ្រាប់កាហ្វេ ៣​ ប្រភេទៈ គឺ គ្រាប់កាហ្វេ អារ៉ាប៊ីកា គ្រាប់កាហ្វេរូប៊ូស្តា និង រសជាតិលាយបញ្ចូលគ្នាបែបពិសេសសម្រាប់ចែកចាយនៅលើ ទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារក្រៅស្រុកផងដែរ។ ដែលឥឡូវនេះចំនួនអ្នកនិយមទទួលទានកាហ្វេមាន កើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ទើបខ្ញុំសម្រេចចិត្តបើកក្រុមហ៊ុននាំចូលគ្រាប់កាហ្វេដើម្បី បំពេញតំរូវការអ្នកទិញគ្រាប់កាហ្វេសម្រាប់អាជីវកម្មហាងកាហ្វេ”។
អ្វីដែលក្រុមហ៊ុន យូរ៉ូសប៊ីន អ៊ីមផត អ៊ិចផត ឯ.ក (Uroast Bean Import & Export CO.,LTD) ផ្តល់ជូនជាពិសេសនោះគឺការធានាគុណភាព សេ្ថរភាពនៃ

ការផ្តត់ផ្គង់សម្រាប់ រាល់ការបញ្ជាទិញ ព្រមទាំងផ្តល់ជូននូវប្រឹក្សាលើអាជីវកម្មហាងកាហ្វេ ក៏ដូចជាចំណេះដឹងផ្នែកឆុង កាហ្វេដោយឥតគិតថ្លៃពីសំណាក់អ្នកឆុងកាហ្វេដ៏មានជំនាញទាំងក្នុងស្រុក និងក្រៅស្រុកទៀតផង ដែរ។ ចំណែកឯការលីងគ្រាប់កាហ្វេផងដែរនោះ ក្រុមហ៊ុន យូរ៉ូសប៊ីន អ៊ីមផត អ៊ិចផត ឯ.ក (Uroast Bean Import & Export CO.,LTD)ក៏មានអ្នកលីងគ្រាប់កាហ្វេមកពី ប្រទេសឥណ្ឌូនេស៊ី​ ដែលមានបទពិសោធន៏ដ៏យូរឆ្នាំ ដូច្នេះអតិថិជនអាចជ្រើសរើសកំរិតនៃការលីង គ្រប់កំរិតទៅតាមរសជាតិដែលអតិថិជនចង់បាន light roast, medium roast, medium-dark roast, dark roast & beyond ឬក៏ធ្វើរការបញ្ជាទិញគ្រាប់កាហ្វេមិនទាន់លីងយកទៅលីងខ្លូនឯងក៏បាន។

 

ក្រុមហ៊ុនមានចក្ខុវិស័យនឹងនាំចូលម៉ាស៊ីនលីងគ្រាប់កាហ្វេបែបទំនើបមកពីប្រទេសអាលឺម៉ង់ក្នុងពេលឆាប់ៗនេះ។
ជាចុងក្រោយក្រុមហ៊ុន យូរ៉ូសប៊ីន អ៊ីមផត អ៊ិចផត ឯ.ក (Uroast Bean Import & Export CO.,LTD) មានគោលបំណងចង់ឲ្យអ្នកចូលចិត្តញាំកាហ្វេ​ នៅតាមហាងកាហ្វេ ស្អាតៗ ឬក៏ប្រេនៗនោះអោយងាកមក​ញាំកាហ្វេដែលឆ្ងាញ់មានគុណភាពខ្ពស់ ទោះបីជាហាងកាហ្វេ នោះមិនមែនជាទីកន្លែងដែលគួរអោយទាក់ទាញក៏ដោយ។
ក្រុមហ៊ុន យូរ៉ូសប៊ីន អ៊ីមផត អ៊ិចផត ឯ.ក (Uroast Bean Import & Export CO.,LTD)
អាស័យដ្ឋានផ្ទះលេខ ៩ ផ្លូវ ២៤២​ សង្កាត់ចតុមុខ ខណ្ឌដូនពេញ