About Us

         ក្រុមហ៊ុន យូរ៉ូស ប៊ីន ចាប់ផ្តើមកកើតដំបូងនៅឆ្នាំ ២០១៩ ក្រុមហ៊ុនយើងផ្តោតសំខាន់ទៅលើតម្រូវការទាំងអស់ដែលពាក់ព័ន្ធនឹងអាជីវកម្មកាហ្វេសម្រាប់អតិថិជន។ ជាពិសេសក្រុមហ៊ុនមាននូវបុគ្គលិកដែលមានបទពិសោធន៍ ចំណេះដឹង និងជំនាញពិតប្រាកដក្នុងអាជីវកម្មកាហ្វេ។ បន្ថែមពីនេះទៅទៀត មានដៃគូរសហការណ៍ ដែលមានឈ្មោះល្បី និងមានអាយុកាលយូរជាងគេ។ ក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយក្នុងការសម្លឹងមើលឃើញទៅថ្ងៃអនាគតថា អាចក្លាយទៅជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យផ្តល់ជូនវគ្គសិក្សា និងការប្រឹក្សាអាជីវកម្មកាហ្វេ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យមួយនេះក្រុមហ៊ុនបានពង្រឹងសមត្ថភាព និងលទ្ធភាពដូចខាងក្រោម ៖

Uroast Bean was first established in 2019. Our company focuses on all the needs related to the coffee business for customers. In particular, the company has employees with real experience, knowledge and expertise in the coffee business. In addition, there are cooperation partners with well-known names and the longest history. The company has a long-term vision to look into the future to become a leading company in the field of providing     courses and consulting for the coffee business. To achieve this vision, the company has strengthened the following capabilities :

គ្រាប់កាហ្វេ ៖ យើងមានផ្គត់ផ្គង់នូវគ្រាប់កាហ្វេគុណភាពខ្ពស់មានទាំង commercial coffee និង specialty coffee ដែលត្រូវបានលីងដោយអ្នកជំនាញច្បាស់លាស់ប្រកបដោយវិជ្ជាជីវៈ និងផ្ដោតលើគុណភាពនៃគ្រាប់កាហ្វេមិនបាត់បង់រសជាតិ។  យើងមានការណែនាំច្បាស់ៗ និងពិតប្រាកដ អំពីគ្រាប់កាហ្វេជូនដល់អតិថិជន។ មិនតែប៉ុណ្ណោះ យើងអាចលាយរសជាតិកាហ្វេទៅតាមតម្រូវការអតិថិជនថែមទៀតផង ។ យូរ៉ូស ប៊ីន គឺជាក្រុមហ៊ុនតែមួយគត់ដែលឈានមុខគេក្នុងការផ្គត់ផ្គង់គ្រាប់កាហ្វេ ដែលមានគុណភាពខ្ពស់ សម្រាប់ការចែកចាយនៅលើទីផ្សារប្រទេសកម្ពុជា។ 

Coffee beans: We supply high quality coffee beans, both commercial coffee and specialty coffee, which are roasted by professional experts with a focus on the quality of the coffee beans without losing their flavor. We have clear and accurate instructions about coffee beans for our customers. Not only that, we can also blend coffee flavors according to customer needs. Uroast Bean is the only leading company in supplying high quality coffee beans for distribution in the Cambodian market.

ម៉ាស៊ីនកាហ្វេ ៖ យូរ៉ូស ប៊ីន បាននាំចូលនូវម៉ាស៊ីនកាហ្វេ ដែលល្អបំផុតសម្រាប់អាជីវកម្មកាហ្វេតាមដងផ្លូវ (Street Café) ឬហាងកាហ្វេតូចធំ (Coffee Shop) ដែលអាចឆុងបានច្រើនកែវជាប់ៗគ្នា  ដោយមិនប្រែប្រួលទៅលើរសជាតិថែមទាំងជួយ សន្សំសំចៃថាមពលអគ្គិសនី  ផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ធន់ ដែលជាផលិតផលរបស់ប្រទេសអុីតាលីផ្ទាល់។ រាល់ម៉ាស៊ីនកាហ្វេទាំងអស់របស់ យូរ៉ូស ប៊ីន សុទ្ធតែនាំចូលដោយផ្ទាល់ពីក្រុមហ៊ុនម៉ាស៊ីនដែលធំជាងគេ និងយូរជាងគេបង្អស់នៅលើពិភពលោក។ ម៉ាស៊ីនឆុងកាហ្វេទាំងនោះ មិនអនុញ្ញាតឲ្យមានការតម្លើង និងបង្គុំនៅបណ្តាប្រទេសផ្សេងៗក្រៅពីប្រទេសអុីតាលីឡើយ ដើម្បីរក្សារនូវគុណភាព និងស្តង់ដាបទដ្ឋានរបស់ប្រទេសអុីតាលី 

Coffee machines: Uroast Bean has imported the best coffee machines for street café or coffee shop that can brew multiple cups in a row without changing the taste, while also helping to save electricity, providing ease of use, and durability, all of which are products of Italy. All Uroast Bean coffee machines are imported directly from the largest and longest espresso machine company in the world. All of those machines are not allowed to be installed and assembled in countries other than Italy in order to maintain the quality and standards of Italy.

សម្ភារៈ និងគ្រឿងផ្សំផ្សេងៗ ៖ យូរ៉ូស ប៊ីន ក៏មានផ្គត់ផ្គង់នូវសម្ភារៈកាហ្វេ និងគ្រឿងផ្សំផ្សេងៗជាច្រើនរាប់ពាន់មុខ ដើម្បី បំពេញតម្រូវការរបស់ម្ចាស់អាជីវកម្មហាងកាហ្វេ ក៏ដូចជាអតិថិជនផ្សេងៗទៀត។ គ្រឿងផ្សំផ្សេងៗដែលផ្គត់ផ្គង់ដោយ យូរ៉ូស ប៊ីន សុទ្ធតែជាគ្រឿងផ្សំដែលផលិតពីរោងចក្រទំនើបៗលើពិភពលោក តាមលំនាំស្ដង់ដា ISO និង SCA ហើយគ្រឿងផ្សំទាំងនេះក៏បានប្រើប្រាស់ទៅលើហាងល្បីៗជាច្រើនទៀតផងដែរ។ ក្រុមហ៊ុន យើងបានធ្វើការសម្រិតសម្រាំង និងយកចិត្តទុកដាក់ខ្ពស់ទៅលើសុខភាពអតិថិជន ជាមួយនឹងស្ដង់ដាគុណភាព និងរសជាតិដ៏ឈ្ងុយឆ្ងាញ់ផងដែរ ។

Materials and Ingredients : Uroast Bean also supplies thousands of coffee accessories and ingredients to complete the needs of coffee shop owners and other customers. The Uroast Bean ingredients are produced by modern factories around the world with the quality followed by ISO and SCA standards, and these ingredients are also used in many famous shops. Our company has carefully selected and paid high attention to customer health with quality standards and delicious taste.

គ្រឿងបន្លាស់ និងសេវាកម្ម ៖ ដោយសារ យូរ៉ូស ប៊ីន មានសិទ្ធិចែកចាយម៉ាស៊ីនផ្ដាច់មុខពីរោងចក្រ La Cimbali និង La Pavoni ដូច្នេះរាល់គ្រឿងបន្លាស់គ្រប់មុខតាំងពីខ្ចៅខ្ចងរហូតដល់ម៉ូទ័រ ឬប៊តបញ្ជានានា សុទ្ធតែក្រុមហ៊ុន យូរ៉ូស ប៊ីន អាចផ្គត់ផ្គង់បានទាំងអស់។ បន្ថែមពីលើនេះ ក្រុមហ៊ុន ក៏មានខាងក្រុមការងារបច្ចេកទេស ប្រកបដោយវិជ្ជាជីវៈខ្ពស់ ដោយទទួលបានការបង្ហាត់បង្ហាញ បណ្ដុះបណ្ដាលដោយផ្ទាល់ពីរោងចក្រខ្នាតយក្សទាំង ២ ខាងលើ។ ក្រុមហ៊ុន យូរ៉ូស ប៊ីន មិនដែលទុកអតិថិជនចោលនោះទេ ព្រោះការលក់របស់អតិថិជនវាពិតជាសំខាន់បំផុតមកលើក្រុមហ៊ុន។ រាល់ការតំឡើង ជួសជុល ឬផ្លាស់ប្ដូរគ្រឿងបន្លាស់ផ្សេងៗ ត្រូវធ្វើអោយបានរហ័សទាន់ចិត្ត និងមាននិរន្ដរភាពជានិច្ច មិនថាអតិថិជននៅភ្នំពេញ ឬតាមបណ្ដាលខេត្តនានានៃប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏មាននូវសេវាកម្មផ្នែកថែទាំផ្ទាល់ទៅលើ ម៉ាស៊ីនឆុងកាហ្វេ និងម៉ាស៊ីនផ្សេងៗទៀតជាច្រើនផងដែរ។

Spare parts and services : Because Uroast Bean has the exclusive authorized distributor for the espresso machines of La Cimbali and La Pavoni, thus all spare parts from the screws to the motors or main control board can be supplied by Uroast Bean. In addition, the company also has a professional technical team who has received direct training from the two giant factories above. Uroast Bean never leaves customers behind, because customer sales are the most important thing to the company. All installations, repairing or spare parts replacements must be done quickly and consistently, whether customers are in Phnom Penh or in other provinces of Cambodia. In addition, the company also has direct maintenance services for coffee machines and many other machines.

វគ្គបណ្ដុះបណ្ដាល ជំនាញឆុងកាហ្វេ ៖ លោកអ្នកមិនអាចបើកអាជីវកម្មកាហ្វេ ដោយមិនយល់ច្បាស់ពីគ្រាប់កាហ្វេ ការឆុងកាហ្វេ និងមិនយល់ច្បាស់ពីភេសជ្ជៈកាហ្វេ ដែលឆុងដោយម៉ាស៊ីនឆុងកាហ្វេនោះឡើយ។ ប្រមាណជាង 90% នៃអ្នកបើកអាជីវកម្មកាហ្វេ គឺមិនយល់ពីរបៀបធ្វើភេសជ្ជៈកាហ្វេម៉ាស៊ីនអោយបានត្រឹមត្រូវទេ។ ក្រុមហ៊ុន យូរ៉ូស ប៊ីន មានទទួលការបង្រៀនរហូតដល់ចេះ ដោយមិនកំណត់ពេលវេលា ជាមួយនឹងលោកគ្រូ ដែលមានបទពិសោធន៏ជាង 20 ឆ្នាំលើការបង្រៀនកាហ្វេ ទាំងជំនាញរឹង (Hard Skills) និងជំនាញទំនាក់ទំនងជាមួយអតិថិជន (Soft Skills)។ បន្ទាប់ពីការបង្រៀនចប់ ខាងក្រុមហ៊ុនក៏មានការប្រឹក្សាយោបល់បន្ថែម ក្នុងការគ្រប់គ្រងហាងកាហ្វេ ការធ្វើមីនុយត្រឹមត្រូវ ការធ្វើរូបមន្ដភេសជ្ជៈ ការកំណត់ថ្លៃដើមភេសជ្ជៈ ការកំណត់ថ្លៃលក់ជាដើម ដោយមិនគិតថ្លៃ។

យូរ៉ូស ប៊ីន មានផ្ដល់វគ្គសិក្សា 3វគ្គបញ្ចូលគ្នា សម្រាប់ការបើកអាជីវកម្មកាហ្វេដូចជា :

i.    វគ្គចំណេះដឹងទូទៅអំពីកាហ្វេ

ii.   វគ្គបារីស្ដា ឬជំនាញឆុងកាហ្វេដោយម៉ាស៊ីន

iii.  វគ្គភេសជ្ជៈគ្រប់មុខផ្សេងៗទៀត

Coffee Making Skills Training : You can’t start a coffee business without a clear understanding of coffee beans, coffee brewing, and coffee drinks made by coffee machines. Approximately 90% of coffee business owners do not understand how to properly make coffee drinks from coffee machines. Uroast Bean Company offers unlimited training until you know how, with teachers who have over 20 years of experience in teaching coffee, both hard skills and customer relationship skills (Soft Skills). After the training is over, the company also provides additional consulting on coffee shop management, making the right menu, making drink menus, setting the cost of drinks, setting the selling price, etc., free of charge.

Uroast Bean offers 3 combined courses for opening a coffee business, such as:

i.  General knowledge course about coffee

ii. Barista course or coffee machine skills

iii. All other drinks course